ក្មេងស្រី​អាយុ​៤​ឆ្នាំ​លេចឡើង​រង្វង់​ហើម​នៅ​ដៃ​ដ៏​ឈឺ​ចុកចាប់ ឪពុកម្តាយ​ស្លុតចិត្ត ខណៈ​គ្រូពេទ្យ​វះកាត់​ប្រទះឃើញវត្ថុចម្លែកមួយនៅក្នុងនោះ

​យោងតាម China Times ប្រហែល​៦​ខែ​កន្លងទៅ រង្វង់​ក្រហម​នៃ​សាច់​ឡើង​រីក​ប៉ោម​​ព័ទ្ធជុំវិញ​ដៃ​របស់​ក្មេងស្រី​ជនជាតិ​ចិន​ម្នាក់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​យាយ​របស់​នាង​នាំយក​នាង​ទៅកាន់​មន្ទីរពេទ្យ ។ គ្រូពេទ្យ​បានគិត​ថា វា​ជា​ប្រតិកម្ម​ស្បែក​អាលែកហ្ស៊ី និង​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ថា​វា​ជា​បែប​នោះ ប៉ុន្តែ ស្ថានភាព​សុខភាព​របស់​នាង​បន្ត​ធ្លាក់ចុះ ។​


បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្មេងស្រី​ឈ្មោះ Le Le រស់នៅ​ជាមួយ​ជីដូន​របស់​នាង ខណៈ​ឪពុកម្តាយ​របស់​នាង​ធ្វើការ​នៅ​ឆ្ងាយ ។ នៅពេល​ឪពុកម្តាយ​របស់​នាង​វិលត្រឡប់​មកវិញ ក្នុងអំឡុង​ចូលឆ្នាំថ្មី ពួកគេ​បាន​កត់សម្គាល់ថា នាង​កំពុងមាន​ការឈឺចាប់​ធ្ងន់ធ្ងរ ដែល​ប៉ះពាល់​ដល់​ចលនា​នៃ​ដៃ​របស់​នាង ។​

​ដោយមាន​ការព្រួយបារម្ភ ឪពុកម្តាយ​របស់​នាង​ក៏បាន​នាំយក​នាង​ទៅ ជួប​គ្រូពេទ្យ​ដទៃ ប៉ុន្តែ ពួកគេ​ពុំ​អាច​កំណត់​ពី​មូលហេតុ​នៃ​ការឈឺចាប់ និង​ហើម​នេះ​បានទេ រហូត​ពួកគេ​សម្រេចចិត្ត​នាំ​នាង​ទៅកាន់​មន្ទីរពេទ្យ​កុមារ នៅ Zhejiag ។ នាង​ត្រូវបាន​ថតកាំរស្មីអ៊ិច ហើយ​គ្រូពេទ្យ​បានដឹងថា «​រង្វង់​សាច់​ប៉ោង​» ជុំវិញ​វិញ​ដៃ​របស់​នាង ត្រូវបាន​បង្កឡើង​ដោយ​វត្ថុ​អ្វី​ផ្សេង​មួយ ។​

 


​ភាពជាក់ស្តែង​បានបង្ហាញ​ថា វា​ពិតជា​កៅស៊ូ​ធម្មតា​មួយ ប៉ុន្តែ វា​ត្រូវបាន​បង្កប់​ចូល​ជ្រៅ​ទៅក្នុង​សាច់ ដែល​ទាល់តែ​ធ្វើការ​វះកាត់​ទើប ទើប​ដកហូត​ចេញ​បាន ។ ពិតមែន​ហើយ កៅស៊ូ​ជ័រ​ធម្មតា​ទាំងនោះ ប្រហែល​ក្មេងស្រី​នេះ​ទិញ​មកលេង​ច្រើន​នៅក្នុង​ផ្ទះ​! ប៉ុន្តែ សំណាងល្អ ដែល​ការឈឺ​ចុកចាប់​នៅលើ​ដៃ​របស់ Le Le បាន​កាត់បន្ថយ បន្ទាប់ពី​គ្រូពេទ្យ​បាន​វះកាត់​យក​វា​ចេញ​ដោយ​ជោគជ័យ ។​

​វេជ្ជបណ្ឌិត Ye Wensong ម្នាក់​ក្នុងចំណោម​វេជ្ជបណ្ឌិត​កំពូលៗ​នៅក្នុង​មន្ទីរពេទ្យ​ខា​លើ បាន​និយាយថា នេះ​ជា​ករណី​ដ៏​កម្រ ហើយ​ក្នុង​រយៈពេល ២០ ឆ្នាំ ធ្វើជា​គ្រូពេទ្យ នេះ​ជា​លើក​ទី​២​ហើយ ដែល​គាត់​បាន​បញ្ហា​បែបនេះ ។ ទោះយ៉ាងណា មាន​ករណី​ដទៃទៀត ដែល​កូនក្មេង​តូចៗ​រងរបួស ដោយសារ​ខ្សែ ឬក៏​អំបោះ ដែល​ពួកគេ​ពាក់​នៅ​ជុំវិញ​ដៃ ឬ ជើង របស់​ពួកគេ ។​

​គាត់​បាន​ណែនាំ​ឪពុកម្តាយ​ទាំងឡាយ តាមដាន​ឃ្លាំមើល​កូនៗ​របស់​ពួកគេ​ឲ្យ​បាន​ដិតដល់ និង​រារាំង​ពួកគេ​ពាក់​ខ្សែដៃ​ស្តើងៗ ឬ វត្ថុ​ស្រដៀងៗ​គ្នា​នេះ ៕

 

 

អានព័ត៌មានថ្មីៗ អុញនោះ!! បែកធ្លាយបាត់ អតីត​ប្តី​នារី​រូប​ស្អាត​រៀប​ការ​​នឹង​បុរស​មុខ​អាក្រក់ ចោទ​ថា​នាង​រៀប​ការ​ប្តី​ថ្មី​នេះព្រោះតែ…

គូស្នេហ៍​ជនជាតិ​ថៃ​មួយគូ​បាន​កំពុង​ទទួល​ការចាប់អារម្មណ៍​ជាខ្លាំង​នៅលើ​អ៊ី​ន​ធើរ​ណេ​ត ដោយសារតែ​ខាង​ស្រី​មាន​រូប​សម្រស់​ដ៏​ស្រស់ស្អាត និង​មាន​អាយុ​ទើបតែ​២៣​ឆ្នាំ រីឯ​ខាង​ប្រុស​វិញ ពុំ​ត្រឹម​តែមាន​វ័យ​ស្មើនឹង​ឪពុក​ទេ តែ​ថែមទាំង​មុខមាត់​អាក្រក់​ទៀតផង ដែល​ធ្វើ​ឲ្យ​ប្រុស​នៅក្នុង​ភូមិ​ជាច្រើន​លួច​ច្រណែន​មិន​ស្ទើរ​ទេ ។​

 

 

បន្ទាប់ពី​ព័ត៌មាន​របស់​ពួកគេ ត្រូវបាន​ចុះផ្សាយ​ឡើង​កក្រើក​បណ្តាញ​សង្គម នោះ​មនុស្ស​ជាច្រើន ក៏បានផ្តល់​ពរជ័យ​ដល់​ពួកគេ​ផងដែរ ។ ប៉ុន្តែ អតីត​ស្វាមី​របស់​នាង​ឈ្មោះ Bu Min មិន​សប្បាយចិត្ត​ចំពោះ​រឿងរ៉ាវ​នេះ​ទេ ។ គាត់​បាន​បញ្ចេញ​កំហឹង និង​ធ្វើការ​ចោទប្រកាន់​អតីត​ប្រពន្ធ​នេះ​នាង Bunmee ថា​បាន​ចុះចោល​គាត់​ដោយ​គ្មាន​និយាយ​ពាក្យ​សូម្បី​មួយ​ម៉ាត់​ឡើយ ហើយ​ពួកគេ​ក៏​ឈានដល់​ការ​លែងលះគ្នា ។ ឥឡូវនេះ ប្តី​ថ្មី​របស់​នាង គាត់​គឺជា​បងប្រុស​បង្កើត​ថៅកែ​របស់​នាង ។ ដែល​នេះ បង្ហាញ​យ៉ាងច្បាស់​ថា នាង​រៀបការ​ព្រោះតែ​ដើម្បី​លុយ​ប៉ុណ្ណោះឯង ។​

 

 

 

​ប៉ុន្តែ ជា​ឆ្លើយតប នាង Bunmee បាន​ចោទ​អតីត​ប្តី​រូបនេះ​វិញ​ថា គាត់​គឺជា​អ្នកញៀន​ល្បែង និង​តែង​បង្កជម្លោះ​ធ្វើបាប​នាង និង​កូន​របស់​នាង​ជារឿយៗ ។ ចំណែក ប្តី​ថ្មី​នេះ​វិញ ទោះបី​គាត់​មុខមាត់​អាក្រក់ តែ​គាត់​គោរព​ស្រលាញ់​នាង និង​មើលថែ​កូនស្រី​អាយុ ៧ ឆ្នាំ​របស់​នាង​ដូច​កូនបង្កើត​របស់គាត់​អីចឹង ៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *