ចុម!!! ស្ងាត់ៗអ្នកនាង សារាយ សក្ខណា សុខចិត្តមកស្រុកខ្មែរចោលប្តី ដើម្បីធ្វើរឿងដ៏សំខាន់មួយ…

 

 

អ្នកនាង សារាយ ស​ក្ខ​ណា ទើបតែរកបាន​ហាង​ថ្មី​មួយ ដើម្បី​ពង្រីកអាជីវកម្មរកស៊ីរបស់អ្នក នាងអោយកាន់តែរីកចំរើនថែមមួយកំរិតទៀត គឺអ្នកនាងនឹងបើក ​គ្លី​និ​ក​ថែរក្សា​សម្ផស្សមួយនៅទីក្រុងភ្នំពេញ។ ដោយ​ទីនោះ​​គឺធំ​ទូលាយល្អ ​​ដូច​អ្វីដែល​អ្នកនាង​ចង់បានជាយូរមកហើយ ដែលមាន​ទីតាំងនៅ​ទ​ល់​មុខ ​និង ​ហាង​ស៊ុប​ របស់អ្នក​នាងផ្ទាល់​។

 

ទាក់ទងទៅនិងកាបើក ហាងថ្មីរបស់នាងផងដែរ ក៏មាន​លេច​​ឮ​ពត៌មាន​ថា ហាង​ថ្មី​នេះ សារាយ ស​ក្ខ​ណានិងស្វាមី បាន​ទិញ​យកដាច់​តែម្តង។​

 

ឥលូវនេះគឺគ្លិ​និករបស់ នាង​កំពុងតែធ្វើការ​ជួសជុល ​និង ​កែលម្អរផ្នែកខ្លះៗ ​ដើម្បី​ឱ្យត្រូវ​ទៅនឹង​ស្តង់ដារបស់គ្លីនិក។ មានព័ត៌មានថា សារាយ ស​ក្ខ​ណា បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​ដើម្បី​ទិញ​យកហាងនោះដាច់តែម្តង តែទោះជាយ៉ាងណា សារាយ ស​ក្ខ​ណា បានបញ្ជាក់​ប្រាប់វិញថា នាង​មិនមាន​ប្រាក់​ច្រើន​គ្រប់គ្រាន់ដើម្បី​ទិញ​ផ្ទះ ​និង ​ដី​ធំ​នោះទេ គឺ​នាង​ជួល​គេ​ទេ។​

 

អ្នកនាង​សារាយ ស​ក្ខ​ណា បានឱ្យដឹងទៀតថា នាង​នឹង​ព​ង្រើ​ក​ការងារ​រកស៊ី​របស់ខ្លួនមួយនេះ​ឱ្យ​កាន់តែរីកចំរើនហើយ​ធំ​ជាង​មុនទៀត ពីព្រោះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​អតិថិជន​របស់​នាងមានកា​កើន​ឡើងជា​លំដាប់ឥឈប់ឈរ។

 

សារាយ ស​ក្ខ​ណា និយាយថា ​លើក​នេះ​គឺ​នាង​បោះទុន​អស់​ច្រើន​ខ្លាំងណាស់ បើ​ប្រៀបធៀប​និង​ហាង​ចាស់ ហើយក៏នៅ​ពុំទាន់​ត្រឡប់​ទៅវិញភ្លាមៗ​នោះទេ គឺនាង​ចង់​នៅ​ស្រុក​ខ្មែរ​មួយរយៈ​ពេល​ទៀត បើតាម​គម្រោង​នាង​នឹង​ត្រឡប់​ទៅវិញ​នៅពេលដែល គ្លីនិក ថ្មី​របស់ខ្លួន​ចាប់ផ្តើម​ដំណើរការបានល្អ៕

ញាក់សាច់!! ស្រីធម្មតាសុំចាញ់ ប៉ុប ពី បង្ហាញសាច់ទ្រូងរបស់ខ្លួន មើលហើយព្រឺសម្បុល…

ភ្នំពេញ៖ តារាសម្តែង ភេទទី៣ នាង ប៉ុប ពី ថ្មីៗ បានធ្វើឲ្យបុរសៗព្រឹលភ្នែក មិនតិចទេ និងរូបថតលែងខ្លួនផ្នែកខាងមុខ ដែលយកដៃបិទក្រសោបតែចំណុចនៃតំបន់ពិសេស។ ដោយសារនាងតែងបង្ហោះរូបថតបញ្ចេញសាច់ស៊ិចស៊ីនៅលើបណ្ដាញហ្វេសប៊ុក។

ជាក់ស្ដែង មុននេះបន្តិច តារាភេទទី៣ដ៏ល្បីឈ្មោះ ប៉ុបពី បានធ្វើឲ្យបណ្ដាអ្នកលេងហ្វេសប៊ុករំជួលចិត្តយ៉ាងខ្លាំងជាមួយនឹងរូបភាពចំនួន៣សន្លឹកដ៏សិចស៊ី ដែលនាងបានបង្ហោះនៅលើបណ្តាញសង្គ ម។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ឡើយ ដែលនាងព្រលែងរូបបែបនេះនៅលើបណ្តាញសង្គម ដោយពីមុន ប៉ុប ពី ក៏ធ្លាប់បានបង្ហាញរូបភាពសិចស៊ីល្វែងលើទៅលើបណ្ដាញសង្គមម្ដងរួចមកហើយ៕

អុញនោះ !!! អ្នកគាំទ្រ ពេជ្រ សោភា និងហ្វេនៗមួយចំនួន សុំអោយនាងធ្វើអោយដូចនឹង….

ភ្នំពេញ៖ បើទោះជាមុននេះ អ្នកនាង ពេជ្រ សោភា មមាញឹកការចាត់ចែងពិធីបុណ្យសពតារាចម្រៀងពន្លកថ្មីរួមទ្រនំហង្សមាស អតីតកូនក្រុម អ្នកនាង សាន ស្រីឡៃ ។ ប៉ុន្តែរំពេចពីការសស្រាក់សស្រាំ ការងារនេះ អ្នកនាង ពេ​ជ្រ​ សោភា ក៏មិនភ្លេចភាពស្និទ្ធស្នាលជាមួយលោក ឆឹម សក្កដា ភ្លែត បង្អួតអ្នកគាំទ្រនោះដែរ។

ភ្ជាប់នឹងរូបភាពដ៏ស្និទ្ធស្អិតនឹងគ្នាដូចពាក្យចាស់ថា ដូចស្ករតាំងម៉ែនោះ ដែលបង្ហាញពីកាយវិកាទំពក់ដៃគ្នានោះ អ្នកនាងពេជ្រ សោភា ក៏សរសេរបែបចំអកចំអន់ទៅបុរសដែលទំពក់ដៃ ដែលគេស្គាល់ថា លោក ឆឹម សក្កដា វិញ​ថា «អរគុណពូ តាំងពីស្គាល់គ្នាមកមិនដែលនិយាយធ្ងន់ដាក់ខ្ញុំសូម្បីតែមួយម៉ាត់ មិនដែលអោយពិបាកចិត្ត មិនដែលអោយគិតច្រើន មានរឿងអីយើងតែងនិយាយគ្នា សន្យាណាថាបែបនេះរហូត my ឃ្លុំ»។ ដោយមើលឃើញនូវភាពស្និទ្ធស្នាលរួម​ និងភាសារស្នេហាចំអកចំអន់ ដាក់គ្នាក្នុងន័យជាបុរសស្រ្តីយល់ចិត្តថ្លើមគ្នា ក៏ធ្វើឲ្យអ្នកគាំទ្រជាច្រើន សម្តែងការកោតសរសសើ និងជូនពរឲ្យស្រឡាញ់ រួមជាមួយអារម្មណ៍រំភើបផងដែរ។ ក្នុងនោះដែរក៏មានអ្នកគាំទ្រពោលផងដែរថា «សូមឲ្យអ្នកទាំងពីធ្វើឲ្យបានដូចក្នុងរូបភាពនេះ គឺជាគូស្នេហ៍ពិតដឹកដៃគ្នាចូលរោងការ»។

អីយ៉ាស!! ជិតដល់ហើយអ្នកស្ទឹងត្រែង ត្រៀមសប្បាយអបអរសាទរជាមួយនឹងព្រះរាជពិធីបុណ្យអុំទូកហើយឬនៅ ??

ស្ទឹងត្រែង: យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ស្តីពី​ការរៀបចំពិធីប្រណាំងទូក អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុកសំពះព្រះខែ ឆ្នាំ២០១៧ នេះនៅខេត្តស្ទឹងត្រែង នឹងរៀបចំពិធីប្រណាំងទូក-ង យ៉ាងអធឹកអធមនៅលើផ្ទៃទឹកទន្លេសេកុង ទីរួមក្រុងស្ទឹងត្រែង និងមានការប្រគុំតន្រ្តី កម្មវិធីកីឡា សិល្ប: និងទស្សនីយភាពផ្សេងទៀតផងដែរ៖

លោកករុណា ពេជ្រ ជោគជ័យខ្លាំងក្នុងមុខជំនួញ ឥឡូវនេះគាត់នឹងត្រៀមបើក…… ធំមួយទៀតនៅខេត្តសៀមរាប

លោក ករុណា ពេជ្រ ដែលបច្ចុប្បន្ន ជាអ្នកចាត់ការ​ទូទៅ​រប​ស់​ផលិតកម្ម​ថោ​នផង ហើយក៏ជាអ្នកដែលជោគជ័យខ្លាំងក្នុងមុខជំនួញជាច្រើនផងដែរ។

ជាក់ស្តែងនៅដើមខែ វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខនេះ លោកនឹងបង្កើត​មុខរបរ​ថ្មី​មួយបន្ថែមទៀត​ផងដែរ គឺ​លោក​កំពុងតែ​ត្រៀម​បើកហាង (Container Drink Mart)​ ដ៏​ធំ​មួយ​ក្នុង​ខេត្តសៀមរាប​។​ នេះបើតាមការ បញ្ជាក់ដោយផ្ទាល់តាមរយះ អាខោន ហ្វេសប៊ុក របស់លោកឈ្មោះ ថា Karona Pichtown។

 

ហើយលោកក៏បានប្រកាសជ្រើសរើស បុគ្គលិកចំនួន ៤​នាក់ទៀតផងដែរ។

ចំពោះអាជីវកម្ម​ថ្មីមួយ​នេះ គឺលោក ករុណា ពេជ្រ មិនបាន​បញ្ជាក់​ពី​​ខ្ទង់ចំណាយនៅទ្បើយទេ៕

 

តារាកំប្លែង ស្រីលាភ ដែលជាប្រពន្ធក្រោយរបស់នាយក្រឹម អន្ទះសារចង់ឃើញ… ដោយនៅសល់ពេលតែ ជាពីរខែទៀតប៉ុណ្ណោះ

តារា​កំប្លែង ស្រី​លាភ ដែលជាប្រពន្ធក្រោយរបស់នាយក្រឹម នឹងសម្រាល​បានកូន​ភ្លោះ​ស្រី​ទាំងពីរ​នាក់របស់នាងហើយ ដោយនៅសល់​ពេលតែ ប្រមាណ​ជា​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ។ ហើយដែលជា​បំណងប្រាថ្នា ​ដែល​នាង​ទន្ទឹងរង់ចាំជា​យូរ​ណាស់មកហើយ។ ស្រីលាភ ពិតជាមាន​អារម្មណ៍​រំភើប ​ដែល​ជិត​បានឃើញមុខ​កូនៗ​របស់​នាង។ នាងក៏បាន​ទៅ​ថតរូប​ពពោះ​របស់​នាង​នៅក្នុង​ហាង​ថតរូប​មួយ​កាលពីពេល​ថ្មីៗ​នេះផងដែរ។

ស្រី​លាភ បាន​ច្រានចោល​នូវ​កម្មវិធី​សិល្បៈ​ទាំងអស់ហើយ ក្រោយពី​ផ្ទៃពោះរបស់នាង​ចាប់ផ្តើមធំខ្លាំងទ្បើងៗ​។ ព្រោះនាង​ចង់​ថែរក្សា​កូន​ក្នុង​ផ្ទៃ​របស់នាងអោយមានសុខភាពល្អ ហើយដែលជា​កូនភ្លោះ​ដំបូង​របស់​នាងផង។ ពេលនេះកូន​ភ្លោះ​ស្រី​ទាំងពីរ​នាក់ ​ក្នុង​ផ្ទៃ​របស់នាង​មានសុខភាព​ល្អណាស់។ ​គេ​តែងតែ​ឃើញ ស្រី​លាភ ទៅពិនិត្យ​គ​ភ៌​ជាប្រចាំ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ តែ​គេ​កម្រ​ឃើញ​នាយ​ក្រឹម រួម​ដំណើរ​ជាមួយ​នាងណាស់។ ស្រីលាភ នៅតែមានសម្រស់ស្រស់ស្អាតដដែល ទោះធាត់ជាងមុនច្រើនក្តីតាមបែបស្រ្តីកំពុងពពោះ។​

ស្រី​លាភ បាន​និយាយប្រាប់​មិត្តភក្តិ​ថា​ កាន់តែ​កៀក​ដល់ថ្ងៃសម្រាលហើយ នាង​ចង់ឃើញ​មុខ​កូនភ្លោះ​ទាំងពីរ​របស់​នាង​ខ្លាំងណាស់។ នាងបានបន្តថាក្រោយពី​រឹង​ដៃ រឹងជើង ​ហើយនាង​នឹង​វិល​ត្រទ្បប់ចូល​សិល្បៈ​វិញជាក់ជាមិនខាន។

គួររំលឹកផងដែរថា ភរិយា​ដើម​របស់ នាយ​ក្រឹម ធ្លាប់បាន​ប្រកាស​ប្តឹង​ផងដែរ ក្រោយពី​ដឹងថា នាយ​ក្រឹម មានស្នេហ៍ាលួចលាក់ ព្រមទាំងមាន​ផ្ទៃពោះ​ជាមួយ ស្រី​លាភ ដែលជា​កូនក្រុម​នៅក្នុង​ក្រុម​កំប្លែងនោះ៕

ដល់ករហើយ!! ចេះតែមានម៉ង លោកយាយម្នាក់ យកលុយគេហើយ ថែមទាំងយកជើងជាន់ក្បាលគេទៀត ដោយគេជឿថាជា….

អាចនិយាយបានថា គឺជារឿងរាវមួយដែលកំពុងមានភាពល្បីល្បាញបំផុតនៅលើពិភពអនឡាញប្រទេសថៃបន្ទាប់ពីមានកាផុសស៊ែរតតគ្នាជាច្រើន ដោយក្នុងរូបនោះស្ដីពីការព្យាបាលបែបថ្មីគឺយកជើងដាក់លើក្បាលនឹងតាមរាងកាយផ្សេងៗ ដោយម្ចាស់អាខោនហ្វេសបុកមួយដែលមានឈ្មោះថា Pimpitchaya Pam Arkarajiratthikarm បានយកមកបង្ហោះហើយសរសេថា ជឿរងុបងុលគ្មានការពិចារណា ដោយជាធម្មតាមនុស្សយើងគេតែងតែយកក្បាល ។ តើមនុស្សយើងពិតជាឆោត ដល់ថ្នាក់គេយកលុយហើយ ជាន់លើក្បាលហើយ នៅបន្តអោយគេធ្វើចឹងទៀត…។ សូមអ្នកគិតពិចារណាមុននិង សម្រេចចិត្តធ្វើអ្វីមួយ។

ជារបស់ខ្ពស់ ចំណែងជើងជារបស់ទាបដល់ដី តែពីនាក់នេះយកជើងមកអោយគេជាន់ក្បាលទៅវិញ បើពូកែម្លឹងៗមន្ទីពេទ្យគេបិតចោលអស់ហើយ (តែយ៉ាងណាក្ដីនេះជាជំនឿររបស់បុគ្គលម្នាក់ៗ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ.?)

 

ចប់ហើយ!!! សូមជួយស៊េរបន្តផង អោយគ្រប់គ្នាបានដឹង បែកធ្លាយកន្លែងផលិតទឹកសុទ្ធមួយកន្លែង ឃើញហើយចង់ក្អួត… (មានវីដេអូ)

(វៀតណាម) បើតាមការចុះផ្សាយពីប្រភពមួយរបស់ ប្រទេសវៀតណាមដែលបាន​បង្ហាញនូវ វីដេរអូ មួយស្តីអំពីកន្លែងផលិតទឹកសុទ្ធមួយកន្លែងគឺគេបើកទឹកពី រ៉ូប៊ីណេ រួចដាក់បញ្ចូលទៅធុងទឹកសុទ្ធផ្តាល់តែម្តង។​ ដែលវីដេអូមួយនេះ មានអ្នកចូលមើលយ៉ាងច្រើន គឺរហូតដល់ជិត ៣ លាន នាក់

កន្លែងផលិតទឹកសុទ្ធមួយកន្លែងនោះគឺធ្វើជាគ្រួសាតែប៉ុន្នោះ ហើយពិតជាគ្មានអនាម័យទាល់តែសោះ ព្រោះគេគ្មានប្រើម៉ាស៊ីនសំរាប់ផលិតទឹកសុទ្ធនោះទេ។ ការធ្វើបែបនេះគឺពិតជាប៉ះពាល់ដល់សុខភាពខ្លាំណាស់៕

 

ចង់ដឹងច្បាស់ថា គេធ្វើយ៉ាងណានោះ សូមមើលវីដេអូ ដូចខាងក្រោម:

Khiếp – xem xong không dám uống luôn. Share cho mọi người biết nhé. 😖

Posted by Thời Sự Nóng on Friday, October 20, 2017

ផ្ទុះការិះគន់កក្រើក ហ្វេសប៊ុក ទៀតហើយ!!! ឥតស្តាយស្រណោះ! ព្រះវិហារនៅវត្តឥន្ទ្រីសំវរៈ ដែលជាបេតិកភណ្ឌជាតិ ត្រូវបានវាយកំទិចចោល…

 

ពីកំពង់ធំ ៖ ព្រះ​វិហារ​នៅ​វត្ត​ឥន្ទ្រី​សំ​វរៈ ហៅ​វត្ត​កំពង់ធំ ស្ថិត​នៅ​ទីរួមខេត្ត​កំពង់ធំ ដែល​ត្រូវ​បាន​សាងសង់​តាំងពី​ឆ្នាំ​១៩៤៨ ពោលគឺមកដល់ពេលនេះ​មាន​រយៈពេល​៦៩​ឆ្នាំ​មក​ហើយ។ ដែលត្រូវបាន​ដាក់​ជា​ បេតិកភណ្ឌជាតិ​នៅ​ឆ្នាំ ២០០៧ តែគូរអោយសោកស្តាយបំផុតគឺត្រូវ​បាន​​ព្រះ​ចៅអធិការ​វត្ត ព្រមទាំង​គណៈកម្មការ​វត្ត​ទាំងអស់​​វាយ​កម្ទេច​ចោល​ដោយលើក ហេតុផល​ថា មាន​សភាព​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង ចាប់តាំងពី​ថ្ងៃ​ទី​២៨ សីហា ២០១៧ ជា​ពិសេស​ដំបូល​ព្រះ​វិហារ​តែ​ម្ដង ដែល​អាច​ដាក់​រលំ​បង្ក​មាន​គ្រោះថ្នាក់​ដល់​ព្រះសង្ឃ​នៅ​ពេល​ណាមួយ។

លោក ខៀវ កា​ញា​រី​ទ្ធ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក អោយ​ដឹង​ថា «​វត្ត​ឥន្ទ្រី​សំ​វរៈ ហៅ​វត្ត​កំពង់ធំ ត្រូវ​បាន​សាងសង់​នៅ​ឆ្នាំ​១៦៣៣ ឯ​ព្រះ​វិហារ​សាងសង់​ឆ្នាំ​១៩៤៨ ហើយ​ដាក់​ជា​បេតិកភណ្ឌ​ជាតិ​នៅ​ឆ្នាំ​២០០៧ ។ វិហារ​នេះ​មាន​រូបគំនូរ​បុរាណ​ជា​ច្រើន ។ តែ​ពេល​នេះ​ព្រះ​សង្ឃរាជ​វត្ត បាន​សំរេច​ឲ្យ​វាយ​ចោល​ឥត​ស្តាយស្រណោះ​»។

ការ​វាយ​កម្ទេច​ចោល​ព្រះ​វិហារ​វ័យ​ចំណាស់​មួយ​នេះ បាន​ទទួល​ការ​រិះគន់យ៉ាងខ្លាំ​ជា​បន្ដបន្ទាប់ ពី​មជ្ឈដ្ឋាន​ជា​ច្រើន​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រហូត​ដល់​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​លោក ខៀវ កា​ញា​រី​ទ្ធ និង រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម៍ និង​វិចិត្រសិល្បៈ ថែម​ទៀត​ផង។

ចំពោះកាវាយមំទិចព្រះ​វិហារ​នៅ​វត្ត​ឥន្ទ្រី​សំ​វរៈនេះ លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម៍ និង​វិចិត្រសិល្បៈ បាន​សរសេរ​តាម​រយៈ​ខ​មិន អោយ​ដឹង​ថា «​មន្ត្រី​ជំនាញ​ទៅ​ហាមឃាត់​ពេល​ល្ងាច លោក​ថា​អាត្មា​ដឹង​ហើយ ស្អែក​ឡើង​ទៅ​ដល់ រាប​ដល់​ដី លោក​ប្រឹង​សម្រុក​វាយ​ចោល​ទាំង​យប់ ។ មិន​យល់ ត្រង់​ថា អ្នក​ដែល​គួរ​ជា​អ្នក​ថែរក្សា បែរ​ទៅ​ជា​ប្រឹង​បំផ្លាញ​ទៅ​វិញ ។ តើ​បាន​ចំណេញ​អ្វី ពី​ការ​បំផ្លាញ​បេតិកភណ្ឌ​ជាតិ​នេះ ក្រៅពី​ការ​ឈឺចាប់​សម្រាប់​វប្បធម៌​ខ្លួន? »។

ឆ្លើយ​តបទៅនិង​ការ​រិះគន់​ខ្លាំង​ៗ​ជា​បន្ដបន្ទាប់​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ព្រះ​ចៅអធិការ​វត្ត​ បាន​ចេញ​មក​បកស្រាយ​ពី​ការ​ពិត និង​លើក​ហេតុផល​មួយ​ចំនួន ដែល​នាំ​ឲ្យ​មានការ​វាយ​ចោល ហើយ​ធ្វើការ​កសាង​ព្រះ​វិហារ​ឡើង​វិញ តាម​រយៈ​ការ​ចូល​បច្ច័យ​ពី​ពុទ្ធបរិស័ទ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ផង​ដែរ ។

ចំពោះ​រូបគំនូរ​នៅ​តាម​ជញ្ជាំង​ព្រះ​វិហារ ត្រូវ​បាន​ព្រះ​តេជគុណ​លើក​ឡើង​ថា មាន​លក្ខណៈ​ពិសេស ប៉ុន្ដែ​រូបគំនូរ​ទាំងនេះ ត្រូវ​បាន​បាត់​បន្ដិច​ម្ដង​ៗ ជា​ពិសេស​នៅ​ក្នុង​សម័យ​ប៉ុ​ល ពត មានការ​លាប​ម្ស៉ៅ​មី​ធ្វើ​ឲ្យ​លុប​បំបាត់ ហើយ​មក​ដល់​ពេល​នេះ​ក៏​រង​ការ​ខូចខាត​ជា​ច្រើន​ផង​ដែរ ។

ព្រះ​តេជគុណ​បាន​មាន​សង្ឃដីកា​ទៀត​ថា ព្រះ​វិហារ​នេះ ក៏​ត្រូវ​បាន​ក្រុម​វិស្វករ​យល់​ឃើញ​ថា ព្រះ​វិហារ​នេះ​មិន​អាច​ជួសជុល​ឡើង​វិញ​បាន​នោះ​ឡើយ។

សម្រាប់​មជ្ឈដ្ឋាន​ជា​ច្រើន បាន​រិះគន់​ដោយ​ម្នាក់​ៗ សោកស្ដាយ​ការ​វាយ​សំណង់ ពី​បុរាណ​ជា​ពិសេស គឺ​រូបគំនូរ នៅ​តាម​ជញ្ជាំង​ព្រះ​វិហារ ដោយ​ម្នាក់​ចោទ​ជា​សំនួ​រថា ហេតុ​អ្វី​ទៅ​ចាំ​វ​វាយ​កម្ទេច​ចោល មិន​ទុក​នៅ​ដដែល ហើយ​សាងសង់​ព្រះ​វិហារ​ថ្មី ។ ត្រង់​ចំណុច​នេះ ព្រះ​តេជគុណ សៀង សុខ បាន​មាន​សង្ឃដីកា​ថា នៅ​ក្នុង​វត្ត​កំពង់ធំ មាន​បរិវេណ​តូច​ចង្អៀត​គ្មាន​កន្លែង​ណា ដែល​អាច​សាងសង់​ព្រះ​វិហារ​ថ្មី​បាន​នោះ​ឡើយ ។

 

 

 

ពាក់ព័ន្ធ​ទៅ​នឹង​រឿង​វាយ​ព្រះ​វិហារ​ខាងលើ​នេះ​ដែរ អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ ក៏​បានអោយ​ដឹង​ដែរ​ថា «​រឿង​ព្រះ​អង្គ ព្រះ​មេគណ​ខេត្ត វាយ​អគារ​ចាស់​ទ្រុឌទ្រោម​នេះ ខ្ញុំ​នឹង​ឲ្យ​អភិបាលក្រុង​លោក ម៉ាក់ ប៊ុ​ន​ហុង ចាត់ការ​ធ្វើ​សន្និសីទកាសែត​បំភ្លឺ​ឆាប់​ៗ ជូន​សាធារណជន គឺ​បញ្ហា​នេះ ព្រះ​មេគណ បាន​ដឹកនាំ​ប្រជុំ​ក្នុង​គណៈកម្មការ​ឯកភាព​វាយ​ចោល ហើយ​ពុទ្ធបរិស័ទ​បាន​គាំទ្រ​ចូល​បច្ច័យ​កសាង​ថ្មី​ផង​ដែរ​»​៕

 

 

 

 

 

 

 

 

 

 

 

ចេញវិធានការក្តៅហើយ!!! លោកឃួង ស្រេង ព្រមានបិទ ប៊ៀរហ្គាដិន KTV និងក្លឹបកម្សាន្ត ក្នុងរាជធានីភ្នំពេញទាំងអស់ ប្រសិនបើ…

លោកឃួង ស្រេង ដែលជាអភិបាលរាជធានីភ្នំពេញ បានប្រកាសជាសាធារណៈដល់ម្ចាស់ ខារ៉ាអូខេ ក្លឹបកម្សាន្តនានា និងប៊ៀរហ្គាដិន ទាំងអស់ក្នុងរាជធានីភ្នំពេញថា ប្រសិនបើមានការរំខានដោយសំឡេង ឬបង្កភាពរញ៉េរញ៉ៃ និងបង្កភាពអសន្តិសុខសង្គម ជាដើមទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ គឺត្រូវតែតម្រូវអោយអាជ្ញាធរ ខណ្ឌ និងសមត្ថកិច្ច ពាក់ព័ន្ធ ក្នុងមូលដ្ឋាននោះ ត្រូវតែចុះពិនិត្យជាក់ស្តែង បើឃើញថា ដូចអ្វីដែលប្រជាពលរដ្ឋបានប្តឹងមែននោះ គឺត្រូវធ្វើលិខិតបិទតែម្តងទៅដោយមិនចាំបាច់សុំយោបល់ ឬសុំការអនុញ្ញាតពី រដ្ឋបាលរាជធានីភ្នំពេញទេ។

គួររំលឹកផងដែថាកាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានដាក់​ចេញ នូវ​វិធានការ​ទៅលើ​ម្ចាស់​ប៊ៀ​រ​ហ្គា​ដិ​ន ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត​ទាំងអស់ថា បើ​មាន​ករណី​បាញ់បោះ ទោះ​ក្នុង ឬ​មុខ​ទីតាំង​ហាង​នោះ ក៏ដោយគឺ​ត្រូវ​បិទ​ចោលតែម្តង។

ដែល​បញ្ហា​នេះ​ក៏មាន​ម្ចាស់ ហាង​មួយចំនួន​បានទទួល​រងគ្រោះ​ផងដែរដោយសារ ក្រុម​អ្នកផឹកស៊ី​ក្នុង​ហាង​ឬ សមត្ថកិច្ច ខ្លះ ខឹង​ម្ចាស់ហាងក៏​ទៅ​បាញ់ ដើម្បី​ឲ្យ​សាលាក្រុង​បិទ។

លោក ឃួ​ង ស្រេង បានថ្លែង​បែបនេះ នៅក្នុង​វេទិកាសាធារណៈ ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ​នៅ​ខណ្ឌទួលគោក។

លោក ឃួ​ង ស្រេងបាន បន្តទៀតថា រាល់​ការប្តឹង​ពី​បញ្ហា​រំខាន​នេះ មិនចាំបាច់​សួរ​យោបល់​ទៅ​រាជធានី​ភ្នំពេញ​ទេ ច្បាប់​មានស្រាប់ហើយ​គឺត្រូវអនុវត្តន៍តែម្តងទៅ។ ទាំង​អាជ្ញាធរ​ខណ្ឌ សមត្ថកិច្ច​​ត្រូវ​មើល​បញ្ហា​នេះ​ប៉ុន្តែ សូម កុំ​យក​បញ្ហា​ផ្ទាល់ខ្លួន​ឬ​ស្អប់​ម្ចាស់​ហាង​រៀបចំ​ប្តឹង​ដើម្បី​បិទ​ហាង​គេ​នោះ មុននឹង​បិទ​គេ​ត្រូវមាន​ក្រុម​អធិការ​រ​កិច្ច និង មន្ត្រី ជុំនាញ​ចុះ​ពិនិត្យ ជាក់ស្តែង​ឬ​មានការ​វាស់​សំឡេង បើ​មានការ​រំខាន ដល់​ប្រជាពលរដ្ឋ​មែន​គឺ​ធ្វើទៅ។

ទាក់ទិន្ន​ទៅនឹង​វេទិការ​សាធារណៈ​ខាងលើ រដ្ឋបាល​រាជធានី ភ្នំពេញ​និង រៀបចំ​ជា បណ្តាញ​ទំ​នង់​ទំនង​តាម​អន​ឡាញ​ចំនួន​១០​ខ្សែ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ផ្តល់ព័ត៌មាន​មក​រដ្ឋបាល​រាជធានី ដូច​ផ្លូវ ខូច ត្រូវ ជួលជុល​ឡើងវិញ ប​ង្កោ​ល​ភ្លើង​ដាច់​ចរន្ត​អគ្គីសនី បញ្ហា​ការកកស្ទះ​ចរាចរ និង​បញ្ហា​សន្តិ សុខ​សណ្តាប់ធ្នាប់​ជាដើម ដើម្បី អាជ្ញាធរ​ដោះស្រាយ​ជូន​ពួក គាត់​បាន​ទាន់ពេលវេលា​៕